Thursday, December 8, 2011

ការ​ទាញយក​ទិន្នន័យ​ពី Ms. SQL Server 2008 មកបង្ហាញក្នុង TreeView ដោយ​ប្រើ​ប្រាស់ Visual Basic 2010

ខ្ញុំ​បានបង្ហាញ​រួច​មក​ហើយ​អំពី​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​ប្រើ​ប្រាស់ TreeView។ នៅ​ពេល​នេះ ខ្ញុំ​សូម​បង្ហាញ​អំពី​ការ​ទាញ​យក​ទិន្នន័យ​ពី Ms. SQL Server 2008 មក​បង្ហាញ​នៅ​ក្នុង TreeView ជាមួយ Visual Basic 2010។ យើង​នឹង​បង្កើត​កម្ម​វិធី​មួយ​ដែល​មានទំរង់​ដូច​ខាង​ក្រោម៖

ចូរ​អនុវត្តន៍​តាម​ការ​ណែ​នាំ​ដូច​ខាង​ក្រោម៖
១. នៅ​ក្នុង SQL Server ចូរ​បង្កើត​ដាតាបេស(database) មួយ​ឈ្មោះ “Students”។ នៅ​ក្នុងដាតាបេស​នោះ ចូរបង្កើត​ table មួយឈ្មោះថា “tblStudents” ដែលមាន columns ដូច​ខាង​ក្រោម៖
២. បង្កើត Visual Basic Windows Form Application project ថ្មី​មួយនៅ​ក្នុង Visual Studio 2010។
៣. យក TreeView control មួយ និង Button control មួយ​មក​ដាក់​នៅ​លើ form។ កំនត់ Name ឱ្យ TreeView ជា “tvStudentList” បន្ទាប់​មក​កំនត់ Name ឱ្យ Button control ជា “btnLoadData” និង Text របស់​វាជា “Load Data”។ Form នឹង​មាន​ទំរង់​ដូច​ខាង​ក្រោម៖
៤. ចុច​ទ្វេ​ដង(double click) លើ button “Load Data” បន្ទាប់​មក​សរសេរ​កូដ​ដូច​ខាង​ក្រោម៖
៥. ដំណើរការ project​​។ ចុច​លើ button “Load Data” នោះ​អ្នក​នឹង​ទទួល​បាន output៖

No comments:

Post a Comment