Friday, December 9, 2011

 

ការធ្វើ Backup និង Restore នៅក្នុង Ms. SQL Server 2008 

Posted by channthoeun 

ជា​ធម្មតា យើង​ត្រូវការកូពី(copy) ដាតាបេស(database)ពី​កុំព្យូទ័រ​មួយ​ទៅ​កុំព្យូទ័រ​មួយ​ទៀត ឬ យកវា​ទៅ​រក្សា​ទុក​នៅ​កន្លែង​ណា​មួយ​ដែល​មាន​សុវត្ថិភាព (ឧទាហរណ៍ដូចជា កូពីពី​កុំព្យូទ័រ​នៅ​ក្នុង​បន្ទប់​អនុវត្ត​របស់​សាលា​ទៅ​រក្សា​ទុក​ក្នុង flash memory របស់​យើង)។
នៅក្នុង Ms. Access យើង​អាចកូពី​ដាតាបេស​របស់​វា​បាន​ដោយ​គ្រាន់​តែ​យើងកូពី file ដែលមានអ៊ិចស្ទិនសិន(extension) “.mdb” (សំរាប់​ Ms. Access 2003 និង មុន 2003) ឬ “.accdb” (សំរាប់ Ms. Access 2007 និង 2010) ជា​ការ​ស្រេច។ ចុះ​​នៅ​ក្នុង Ms. SQL Server វិញ តើ​យើង​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​អាចកូពី​ SQL Server database ពី​កុំព្យូទ័រ​មួយទៅ​កុំព្យទ័រ​មួយទៀត ឬកូពីពី​កុំព្យូទ័រ​ទៅ​រក្សា​ទុក​ក្នុង flash memory ឬ​កន្លែង​ដែល​មានសុវត្ថិភាព​បាន?
នៅ​ក្នុង Ms. SQL Server យើង​អាច​ធ្វើ​បែប​នេះបាន​ដោយ​ការ​ធ្វើ backup និង restore។ Backup មានន័យថា យើង​យក​ទិន្នន័យ​ និង structure ទាំង​ឡាយ​របស់ដាតាបេស​មួយ​មក​រក្សាទុក​ក្នុង file ​មួយ។ Restore មាន​ន័យ​ថា ជា​ការយក backup file ទៅ​បង្កើត​អោយ​បាន​ជាដាតាបេស​ដែលមាន​ទ្រង់​ទ្រាយ​ដើម​ឡើងវិញ។
ត្រូវ​កត់​ចំណាំ​​ថា យើង​មិនអាច​ប្រើប្រាស់ backup file បានទេ។ យើងអាចប្រើប្រាស់​វា​សំរាប់​​តែ​ការ restore ដើម្បី​បង្កើត​ដាតាបេស​ដើម​មកវិញ​ប៉ុណ្ណោះ។

Backup

ដើម្បី backup ដាតាបេស​ណា​មួយ​បាន យើង​ត្រូវ​អនុវត្តន៍​តាម​ជំហាន​ដូច​ខាង​ក្រោម៖
១. បើក SQL Server Management Studio

២. ពេល Connect to Server dialog បង្ហាញ​ឡើង សូម​ចុច​ button “Connect” ដើម្បី​ភ្ជាប់ទៅកាន់ Database Server

៣. ក្រោយ​ពេល​ភ្ជាប់​ទៅ​កាន់ Database Server ប្រកប​ដោយ​ជោគជ័យមក ចូរចុច​លើប៊ូតុង(button) ខាងស្ដាំ​នៃ mouse លើ​ឈ្មោះ database ដែល​អ្នក​ចង់ធ្វើ backup បន្ទាប់មក Tasks ហើយជា​ចុងក្រោម សូម​ចុច “Back Up…”។ សូម​មើល​រូប​ភាព​ខាង​ក្រោម៖

៤. បន្ទាប់មក “Back Up Database” dialog នឹង​បង្ហាញ​ឡើង​ដូច​ខាង​ក្រោម៖

៥. នៅ​ក្នុង Destination (ចតុកោណពណ៌ខៀវ) បើ​មាន destination ស្រាប់(ចតុកោណពណ៌​បៃតង) សូមចុច button “Remove” (ចតុកោណ​ពណ៌​លឿង)

៦. ក្រោយ​ពេល​លុបអស់​ហើយ​ សូម​ជ្រើសរើសយក “Disk” (ចតុកោណ​ពណ៌​បៃតង) បន្ទាប់​មកចុច button “Add” (ចតុកោណ​ពណ៌​ក្រហម)

៧. បន្ទាប់មក “Select Back Up Destination” dialog នឹង​​បង្ហាញឡើង។ ជា​បន្ត​ទៀត សូម​ចុច​លើ button “…”

៨. បន្ទាប់​មក​សូម​ជ្រើស​រើស​ទីតាំង​សំរាប់​រក្សា​ទុក backup file និង​ឈ្មោះ​របស់ backup file

៩. ជាបន្ត សូមចុច button “OK” ដើម្បី​បិទ “Locate Database File” និង​ចុច button “OK” ម្ដង​ទៀត​ដើម្បី​បិទ “Select Backup Destination” dialog​។ ជាចុងក្រោយ សូម​ចុច button “OK” ម្ដង​ទៀត​ដើម្បី​ចាប់​ផ្ដើម backup

១០. ក្រោយ​ពី​ការ backup ទទួល​បាន​ជោគជ័យ អ្នក​នឹង​ទទួល​បាន backup file មួយ​នៅ​ទីតាំង​ដែល​អ្នកបាន​ជ្រើស​រើស

Restore

១. ដំនើរ​ការ SQL Server Management Studio បន្ទាប់​មក ភ្ជាប់​ទៅ​កាន់ database server
២. ចុច​ប៊ូតុង​ខាង​ស្ដាំ​របស់ mouse (right click) បន្ទាប់​មក​ចុច​លើ “Restore Database…”។

៣. បន្ទាប់មក “Restore Database” dialog នឹង​បង្ហាញ​ឡើង។ សូម​បញ្ជូលឈ្មោះ database៖

៤. ជាបន្ត សូមជ្រើសរើសយក “From Device” (ចតុ​កោណ​ពណ៌លឿង) បន្ទាប់​​មក​ចុច​លើ button “…” (ចតុ​កោណ​ពណ៌ក្រហម)៖

៥. ក្រោយ​ពេល “Specify Backup” dialog បង្ហាញ​ឡើង សូមចុច​លើ button “Add” បន្ទាប់​មក ចូរជ្រើសរើសយក backup file ដែល​អ្នក​បាន​រក្សា​ទុក៖
           
៦. ចុច “OK”

៧. ចុច “OK” ដើម្បី​ចាប់ផ្ដើម restore

ក្រោយ​ពី​ដំនើរ​ការ restore បញ្ចប់ អ្នក​នឹង​ទទួល​បានដាតាបេស​ដែល​អ្នក​បាន backup សំរាប់​ប្រើ​ប្រាស់​ជាធម្មតាវិញ។

No comments:

Post a Comment