Wednesday, September 14, 2011

កែប្រែ ​ម៉ឺនុយ​កម្មវិធី​នៅ​ក្នុងWindows 7 ឱ្យ​ដូច​ចាប​ផ្ដើម​ម៉ឺនុយ​នៅ​ក្នុងWindows XP កែប្រែ​ម៉ឺនុយ​កម្មវិធី​នៅ​ក្នុងWindows 7 ឱ្យ​ដូច​ចាប​ផ្ដើម​ម៉ឺនុយ​នៅ​ក្នុងWindows XP

អ្នក​ដឹង​ហើយ​ថាWindows 7 ជា​ជំនាន់​ចុង​ក្រោយ​បន្ទាប់​ពី​ប្រព័ន្ធ​ដំណើរការ​នៃWindows XP នៅ​ក្នុង​នោះ​ដែរ​ក៏​មាន​អ្នក​ប្រើប្រាស់(User)ជា​ច្រើន​ជាមួយ​និង​ការ​ ប្រើប្រាស់​Start Menu ថ្មី​របស់ Windows 7 ដែរ​ដោយ​ពួក​គេ​ទាំង​នោះ​ចង់​ត្រលប់​ប្រើប្រាស់ Classic ម៉ឺនុយ។​ខាង​ក្រោយ​នេះ​គឺជា​របៀប​នៃ​ការ​ចូល​ទៅកាន់​ម៉ឺនុយ Classic ‘ All Programs ‘។ យើង​ដឹង​ហើយ​ថា​នៅ​ក្នុង​Windows XP Classic ដោយ​ចុច​លើ Start ម៉ឺនុយ​វា​និង​បង្ហាញ​ដូច​រូប​ខាង​ក្រោម។ តើ​យើង​ធ្វើ​ដូចម្ដេច​ចំពោះWindows 7 ?

-ដូច្នេះ​សូម​ត្រលប់​ទៅ​កាន់Windows 7 ទាំង​អស់​គ្នា​ដើម្បី​ធ្វើការ​កែប្រែ​លក្ខណៈ​មួយ​ចំនួន​ដើម្បី​ឱ្យ​វា​ បង្ហាញ​ដូច​ការ​ចុច​លើ Start menue នៅ​ក្នុង Windows XP។

-​ជា​ដំបូង​ចុច​លើ Start រួច​វាយ ‘ regedit ‘ ចូល​ក្នុង Search box បន្ទាប់​មក​ចុច Enter ។

-ចូល​ទៅ​តាម​ជំហាន៖ HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\Shell Folders ​បន្ទាប់​មក​យើង​ចុច​ពីរ​ដង​នៅ​លើ ‘ Favorites ‘ ស្ថិត​នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ​អ្នក។

-សូម​វាយ​បញ្ចូល​ពាក្យ ‘ C:\ProgramData\Microsoft\Windows\Start Menu\Programs ‘ ទៅ​ក្នុង​ប្រអប់ Value data​បន្ទាប់​មក​ចុច​លើ​ប៊ូតុង OK។ -នៅ​ចំណុច​បន្ត​បន្ទាប់​នេះ​យើង​ចូល​ទៅ​កាន់​ដូច​គ្នា​ដែរ៖ ‘ HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\User Shell Folders ‘។

-ចុច​ពីរ​ដង​លើ​ពាក្យ​ថា ‘ Favorites ‘ ដូច​គ្នា​ដែរ​បន្ទាប់​មក​មាន​ផ្ទាំង​សារ​បង្ហាញ​អ្នក។

-វាយ​បញ្ចូល​នៅ​ក្នុង​ប្រអប់Value data:​ជាមួយ​តម្លៃ ‘ C:\ProgramData\Microsoft\Windows\Start Menu\Programs ‘ រួច​មក​ចុច​លើ​ប៊ូតុង OK ដើម្បី​យល់​ព្រម។ -បន្ទាប់​ពី​យើង​បាន​ធ្វើការ​កែប្រែ​លើ Registry Editor រួច​មក​សូម​ចុច Right click លើ Start Menu បន្ទាប់​មក ‘ Properties ‘។

-បន្ទាប់​មក​មាន​ផ្ទាំង Taskbar បាន​បង្ហាញ​ជាមួយ​ថេប ‘ Start Menu ‘។

-ប្រើ Scroll ចុះ​ដើម្បី​ស្វែង​រក​ពាក្យ​ថា ‘ Favorites menu ‘ បន្ទាប់​មក​ជ្រើសរើស​យក​វា​រួច​ចុច​លើ​ប៊ូតុងOK បន្ត​ទៅ​ទៀត​សូម​ធ្វើការ Reboot កុំព្យូទ័រ​របស់​អ្នក​បន្ទាប់​ពី​បាន​ធ្វើ​តាម​ការ​ណែនាំ​ខាង​លើ។

-ក្រោយ​ពី​អ្នក​បានReboot កុំព្យូទ័រ​របស់​អ្នក​រួច​ហើយ​អ្នក​យក​Mouse ចុច​លើ​ប៊ូតុង Start នៃ Windows 7 នោះ​អ្នក​និង​ឃើញ​មាន​កម្មវិធី​ទាំង​អស់​លោត​បង្ហាញ​ដូច​នៅ​ក្នុង​ការ​ ប្រើប្រាស់ Windows XP ដែរ​នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ។

ចំណាំ៖​មុន​និង​ធ្វើការ​កែប្រែ​អ្វី​មួយ​នៅ​លើRegedit អ្នក​ត្រូវ​តែ​ធ្វើការ Backup Regedit របស់ Windows ទុក​ជាមុន​សិន​មិន​ថា​តែ​នៅ​ក្នុង Windows 7 ទេ​ពីព្រោះ​ថា​នៅ​ពេល​មាន​បញ្ហា​ឬ​មាន​ការ​បាត់បង់​ខូច​នៅ​ក្នុង Registry យើង​អាច​ធ្វើការ Restore វា​មក​ប្រើប្រាស់​បាន​ជា​ធម្មតា​វិញ​ដោយ​ចុច​លើ ‘ File ‘
នៃRegistry Editor។

បន្ទាប់​មក​អ្នក​រក្សា​ទុក​នៅ​ទីតាំង​ណាមួយ​ដែល​មាន​សុវត្ថិភាព​ជា​ការ​ស្រេច។
ប្រភព : http://cm.com.kh/ 

វិធីសាស្ត្រ​ក្នុង​ការ​ដាក់​ឯកសារ​ឱ្យ Download នៅ​លើ​ប្លក់

តើ​លោក​អ្នក​ធ្លាប់​បាន​បង្កើត​ប្លក់​ហើយ​ឬ​នៅ? បច្ចុប្បន្ន​ប្រព័ន្ធ​ប្លក់​គឺ​ពេញ​និយម​បំផុត​សម្រាប់​អ្នក​មាន​ចំណូល​ ចិត្ត​ផ្នែក​បង្កើត​គេហទំព័រ​ព្រោះ​គាត់​អាច​យក​នូវ​អ្វី​ដែល​​គាត់​ចង់​ បង្ហាញ​ចង់​ផ្សព្វផ្សាយ​​ទៅ​ដាក់​នៅ​លើ​គេហទំព័រ​របស់​គាត់​បាន​យ៉ាង​ ប្រសើរ។​ជាមួយ​នឹង​ប្រធាន​បទ​ចែករំលែក​គន្លឹះ​ពី​អ្នក​ជំនាញ​នឹង​បង្ហាញ​ជូន ​ប្រិយ​មិត្ត​អ្នក​អាច​អំពី​បទ​ពិសោធន៍​មួយ​ដែល​ពេញ​និយម​ក្នុង​ការ​ប្រើ​នៅ ​លើ​ប្លក់​គឺ​ការ​បញ្ចូល​ឯកសារ​នៅ​ក្នុង​ទំព័រ​ប្លក់​ដើម្បី​អាច​ឱ្យ​អ្នក​ ដែល​ចូល​ទស្សនា​អាច​ធ្វើ​ការ​ទាញ​យក​មក​ប្រើប្រាស់​តាម​តម្រូវ​ការ។​ អ្វី​ដែល​អ្នក​ចាំបាច់​ត្រូវ​មាន៖
ប្រព័ន្ធ​ប្លក់​ដែល​លោក​អ្នក​ប្រើ
មាន​ប្លក់​ប្រមាណ​ជា​ពីរ​បី​ប៉ុណ្ណោះ​ដែល​ពេញ​និយម​សម្រាប់​ការ​ប្រើ​ប្រាស់ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​របស់​យើង​​តួ​យ៉ាង​មាន​ដូច​ជា​WordPress, Blogspot ឬ Webs ជាដើម។​ជា​ឧទាហរណ៍​នៅ​ក្នុង​ការ​អនុវត្តន៍​នេះ​ខ្ញុំ​សូម​ជ្រើសរើស​យក​ ប្រព័ន្ធ​ប្លក់​របស់​Google​ (Blogspot) មក​បង្ហាញ​ជូន ព្រោះ​វា​មាន​លក្ខណៈ​ពេញ​និយម​ក្នុង​ការប្រើប្រាស់​ច្រើន​។ ឧទាហរណ៍៖​ www.xxxxx.blogspot.com (ដែល xxxxx ជា​ឈ្មោះ​ប្លក់​​របស់​​លោក​អ្នក​)
ប្រព័ន្ធ​រក្សា​ទុក​ទិន្នន័យ​នៅ​លើ​Online
ត្រូវ​មាន​ប្រព័ន្ធ​រក្សា​ទុក​ទិន្នន័យ​នៅ​លើ​Online ណា​មួយ​សម្រាប់​រក្សា​ទុក​ទិន្នន័យ​របស់​អ្នក​ដែល​សព្វ​ថ្ងៃ​មាន​ច្រើន​ជាង​ ១០០​Server ដែល​មាន​លក្ខណៈ​ពេញ​និយម​នឹង​ជា​ប្រភេទ Server ធំៗ​។ ឧទាហរណ៍៖ ​www.4shared.com ជា​គេហទំព័រ​មួយ​ដែល​ពេញ​និយម​ប្រើ​ច្រើន​បំផុត​​ព្រម​ជាមួយ​នឹង​ការ​ផ្ដល់​ នូវ​ទំហំ​ផ្ទុក​បាន​ច្រើន​គួរសម​រហូត​ដល់​១០​GB។
វិធីសាស្ត្រ​ក្នុង​ការ​អនុវត្ត៖
ជំហាន​ទី១៖ត្រូវ​ Login ចូល​ទៅ​កាន់​ប្លក់​របស់​អ្នក​ជាមុន​សិន​តាម​រយៈ​អាសយដ្ឋាន​www.blogger.com បន្ទាប់​មក​វាយ​ព័ត៌មាន​មាន​អាសយដ្ឋាន​អ៊ីមែល​និង​លេខ​សម្ងាត់​របស់​លោក​ អ្នក

ខណៈ​នោះ​លោក​អ្នក​នឹង​ទទួល​បាន​នូវ​ផ្ទាំង​បន្ត​បន្ទាប់​ដូច​ខាង​ក្រោម៖

សូមមើលរូបបន្ទាប់

សូម​ចុច​លើ​ពាក្យ​Edit Posts > NEW POST បន្ទាប់​មក​នៅ​ក្នុង​ផ្ទាំង​Post សូម​វាយ​Text ណា​មួយ​ដែល​លោក​អ្នក​ចង់​​ឱ្យ​វា​ក្លាយ​ជា​ពាក្យ​Link ដែល​អាច​ធ្វើ​ការ​Download បាន។​ជា​ឧទាហរណ៍​សូម​Select លើ​ពាក្យ​Please download ​រួច​យក​កណ្តុរ​Select​លើ​ពាក្យ​នោះ​ហើយ​ចុច​លើ​រូប​Icon (insert link)​ដូច្នេះ​យើង​នឹង​ទទួល​បាន​នូវ​ផ្ទាំង​​មួយ​ដើម្បី​ឱ្យ​យើង​ធ្វើ​ការ​ បញ្ចូល​Link ដូច​ខាង​ក្រោម៖

មក​ដល់​ចំណុច​នេះ​លោក​អ្នក​ត្រូវ​ដឹង​ឱ្យ​បាន​ច្បាស់​ពី​Link ដែល​លោក​អ្នក​មាន។​មាន​ន័យ​ថា​ជា​Link ទៅ​កាន់​ឯកសារ​ណា​មួយ​ដែល​លោក​អ្នក​បាន​រក្សា​ទុក​តាម​រយៈ​ការ​Upload ​នៅ​លើ​Server ណាមួយ។ ជា​ឧទាហរណ៍​ដូច​បាន​បញ្ជាក់​ខាង​លើ​​តាម​រយៈ​www.4shared.com ដូច្នេះ​យើង​នឹង​លើ​ក​យក​ពី​របៀប​ទទួល​​Link ពី​ឯកសារ​ដែល​បាន​Upload រួច​ហើយ​មក​បង្ហាញ​ជូន​ក្នុង​ជំហាន​ទី​២​ខាង​ក្រោម។
ជំហានទី២៖
សូម​ចូល​ទៅ​កាន់​អាសយដ្ឋាន​​www,4shared.com រួច​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖

សូមមើលរូបបន្ទាប់

សូមមើលរូបបន្ទាប់

ចុច​លើ​ប៊ូតុង​Log in ​បន្ទាប់​មក​​វាយ​អាសយដ្ឋាន​អ៊ីមែល​និង​លេខ​សម្ងាត់​រួច​ចុច​លើ​ប៊ូតុង​ Login យើង​នឹង​ឃើញ​ផ្ទាំង​តាម​ទម្រង់​ខាង​ក្រោម៖

នៅ​ផ្នែក​ខាង​ក្រោម​បង្អស់​សូម​ចុច​លើ​ប៊ូតុង​Browse ដើម្បី​ជ្រើសរើស​ឯកសារ​ក្នុង​ការ​Upload​ពី​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​របស់​យើង។

សូមមើលរូបបន្ទាប់

សូមមើលរូបបន្ទាប់

សូម​ចុច​ប៊ូតុង​Browse > ​ជ្រើសរើស​ប្រភេទ​File ណា​មួយ​រួច​ចុច​ប៊ូតុង​Open​ > ចុច​ប៊ូតុង​Upload។​ ក្រោយ​ពី​ដំណើរការ​បាន​បញ្ចប់​ហើយ​នោះ​​លោក​អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​បាន​ លោត​ឡើង​ដូច​ខាង​ក្រោម​ពី​ម៉ាស៊ីន​កុំព្យូទ័រ​របស់​យើង។

មក​ដល់​ចំណុច​នេះ​លោក​អ្នក​ត្រូវ​ថត​ចម្លង​Link ដូច​រូប​ខាង​លើ​នេះ​ទៅ​Paste នៅ​ត្រង់​ចំណុច​អនុវត្ត​ជំហាន​ទី១​។ សូម​មើល​រូប​ខាង​ក្រោម៖

ចុច​ប៊ូតុង​Ok ពេល​នោះ​វា​​នឹង​បង្កើត​ជា​កូដ​ដើម្បី​Link ទៅ​កាន់​ពាក្យ​​Please Download នោះ​ជា​មិន​ខាន។

ជា​ចុង​ក្រោយ​សូម​ចុច​លើ​ប៊ូតុង​Publish Post ដើម្បី​បញ្ចប់​រួច​ផ្ទាំង​បន្ទាប់​សូម​ចុច​លើ​ពាក្យ​View Post ជា​ការ​ស្រេច។​ជា​លទ្ធផល​យើង​នឹង​ទទួល​បាន​ដូច​ខាង​ក្រោម៖

ខណៈ​ពេល​នោះ​គឺ​លោក​អ្នក​គ្រាន់​តែ​ចុច​លើ​ពាក្យ​Please Download ដូច​រូប​ខាង​លើ​​ពេល​នោះ​វា​នឹង​លោត​ទៅ​កាន់​គេហទំព័រ​4shared ដើម្បី​ឱ្យ​យើង​អាច​ទាញ​យក​File នោះ​ជា​មិន​ខាន។
ប្រភព : http://cm.com.kh/ 

No comments:

Post a Comment